សាលាអាយធី អេឃេដឺមី ស្ទេប កម្ពុជា (IT Academy STEP Cambodia) ក្រោមកិច្ចសហការជាមួយ កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) បានបង្កើតនូវកម្មវិធីហាត់ការ និងវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថល តាមរយៈការអនុវត្តជាក់ស្ដែង ប្រកបដោយភាពច្នៃប្រឌិតថ្មីមួយសម្រាប់យុវជនកម្ពុជា។ កម្មវិធីនេះមានទិសដៅបង្កើនឪ្យយុវជនមានការងារធ្វើនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។
កម្មវិធីថ្មីនេះហៅថា«ផៅវើអ័ប កម្ពុជា» (PowerUp Cambodia) មានគោលដៅផ្ដល់នូវឱកាសថ្មីៗ សម្រាប់វគ្គបណ្ដុះបណ្ដាល ដែលនឹងឆ្លើយតបទៅនឹងតម្រូវការនានានៅក្នុងជំនាញឌីជីថល និងបង្កើនទំនុកចិត្តដល់យុវជន។
ដើម្បីធានាអោយបាននូវការរួមបញ្ចូលគ្នា កម្មវិធី «ផៅវើអ័ប កម្ពុជា» (PowerUp Cambodia) ត្រូវបានកំណត់ជាអាទិភាពមួយដើម្បីដោះស្រាយបញ្ហាប្រឈម និងផ្តល់ជាប្រយោជន៍សម្រាប់ស្ត្រី និងយុវជនដែលមានពិការភាព ដោយធានានូវតម្រូវការផ្នែកឌីជីថល និងជំនាញការងារភាគច្រើន ដែលត្រូវការនាពេលបច្ចុប្បន្នដោយនិយោជកក្នុងស្រុក និងអន្តរជាតិ។
ដើម្បីសម្រេចបាននូវគោលដៅនេះ Sisters of Code ដែលជាក្លឹបសរសេរកូដស្ត្រីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា នឹងក្លាយជាផ្នែកមួយនៃអ្នកអនុវត្តកម្មវិធីឈានមុខគេនេះ ដោយប្រើប្រាស់បណ្តាញដែលបានបង្កើតឡើងដោយអ្នកជំនាញដែលជាស្ត្រីក្នុងផ្នែកបច្ចេកវិទ្យា។
កម្មវិធីបណ្ដុះបណ្ដាលយុវជន «ផៅវើអ័ប កម្ពុជា» (PowerUp Cambodia) នឹងមានកិច្ចអន្តរាគមន៍ចំនួនពីរ៖
១. វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលបែបស៊ីជម្រៅ ហៅថា «ជំហ៊ានឆ្ពោះទៅរកអាជីពការងារបែបឌីជីថល» ដែលនឹងផ្តោតសំខាន់ទៅលើជំនាញឌីជីថល ដែលចាំបាច់សម្រាប់ឱកាសការងារប្រកបដោយជោគជ័យនៅគ្រប់វិស័យ។
កម្មវិធីនេះនឹងបើកឱកាសដល់មនុស្សគ្រប់គ្នាដែលមានចំណាប់អារម្មណ៍លើវិស័យនេះ ដោយផ្តល់អាទិភាពជូនទៅដល់បុគ្គលដែលមានជីវភាពខ្វះខាត ដើម្បីផ្តល់នូវឱកាសក្នុងការក្លាយជាសហគ្រិនភាពតាមរយះការប្រើប្រាស់នូវប្រព័ន្ធអ៊ីនធឺណេត។
2.កម្មវីធី «ជំនាញឌីជីថលកម្រិតខ្ពស់» ផ្ដល់ជូននូវកម្មវិធីអប់រំប្រកដដោយជំនាញវិជ្ជាជីវៈ ដែលផ្តោតសំខាន់ទៅលើផ្នែកទីផ្សារឌីជីថល ហើយវារួមបញ្ចូលអាជីពការងារផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងការវិភាគទិន្នន័យ ដែលនឹងផ្ដល់ជូនសម្រាប់អ្នកបញ្ចប់ការសិក្សាថ្នាក់សកលវិទ្យាល័យ ដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សាជំនាញពាក់ព័ន្ធបន្ថែម ដើម្បីងាយស្រួលក្នុងការស្វែងរកការងារធ្វើ។ យើងនឹងផ្ដល់អាទិភាពជូនដល់សិស្សស្រ្តី និងសម្រាប់បុគ្គលទាំងឡាយណាដែលមានជីវភាពខ្វះខាត ដោយសារតែ កម្មវិធីបណ្ដុះបណ្ដាលដែលមានរយះពេល ៦ខែនេះ ផ្ដល់ជូននូវការគាំទ្រក្នុងការស្វែងរកការងារធ្វើ ផ្តល់ជូនកម្មវិធីអាហារូបករណ៍១០០ភាគរយដល់សិក្ខាកាម។
កម្មវិធីសិក្សានេះ នឹងផ្ដល់ជូននូវថ្នាក់បណ្ដុះបណ្ដាលក្រៅពីជំនាញឌីជីថលដូចជា៖ ជំនាញទំនាក់ទំនង ការរៀបចំផែនការគម្រោង ការគ្រប់គ្រងពេលវេលា របៀបក្នុងការដោះស្រាយបញ្ហា ក្រមសិលធម៌ការងារ របៀបក្នុងការធ្វើការជាក្រុម នឹងរបៀបក្នុងការធ្វើបទបង្ហាញជាដើម។ ការផ្ដោតសំខាន់ដែលពិសេសមួយទៀតដែលជាការអនុវត្តល្អបំផុតនៅក្នុងប្រទេសកម្ពុជា គឺភាពជាដៃគូសហការជាមួយនឹងវិស័យឯកជន ដើម្បីធានាអោយបាននូវកម្មវិធីបណ្ដុះបណ្ដាល ដែលបំពេញតាមតម្រូវការដែលនិយោជកចង់បាន។
ខ្លឹមសារនៃកម្មវិធីសិក្សារនេះ នឹងផ្ដល់ជូនសម្រាប់បុគ្គលិកអប់រំនានា ដែលស្ថិតក្នុងបណ្ដាញចំនេះដឹងពិសេស ដើម្បីជាការលើកស្ទួយការប្រើប្រាស់នូវវិធីសាស្រ្តបង្រៀនថ្មីបំផុត និងដើម្បីពង្រឹងគុណភាពនៃវគ្គបណ្ដុះបណ្ដាលផ្នែកអក្ខរកម្មកុំព្យូទ័រនៅទូទំាងប្រទេសកម្ពុជា។
អ្នកស្រី រ៉ូឌីអូណូវ៉ា ណាតាលីយ៉ា នាយកគ្រប់គ្រងនៃសាលាអាយធី អេឃេដឺមី ស្ទេប កម្ពុជា (IT Academy STEP Cambodia) លើកឡើងថា៖ «ការរាតត្បាតនៃជម្ងឺកូវិដបានវាយប្រហារសេដ្ឋកិច្ចសកលយ៉ាងខ្លាំង។ប៉ុន្តែវាក៏បានផ្ដល់នូវឱកាសនានានិងការទទួលបាននូវការពង្រឹងសមត្ថភាព គឺវាអាចធ្វើបានតាមរយៈការអនុវត្តបែបវ័យឆ្លាតនៃបច្ចេកវិទ្យានៅជុំវិញវិស័យណាមួយ។ ដូច្នេះហើយកម្មវិធី PowerUp Cambodia អាចជាក្លាយជាចលករមួយនៃបំលាស់ប្ដូរបែបវិជ្ជមាន ដោយនាំមកនូវឱកាសល្អៗ សម្រាប់យុវជនក្នុងការចាប់យកវគ្គបណ្ដុះបណ្ដាលខ្នាតអន្តរជាតិនៅជំនាញបច្ចេកវិទ្យា និងជំនាញអាចរកការងារធ្វើបាន ដោយមិនគិតថ្លៃ វាក៏ ជួយសម្រាប់ឱកាសហាត់ការនានា និងរកកន្លែងការងារធ្វើនៅក្រុមហ៊ុនលំដាប់ៗនៅកម្ពុជា។យើងមានមោទនភាពក្នុងការអនុវត្តគម្រោងនេះ និងគាំទ្រការលើកស្ទួយរបស់ប្រទេសកម្ពុជា។»
PowerUp Cambodia ចាប់ផ្ដើមទទូលពាក្យចាប់ពីខែធ្នូ និងកម្មវិធីនេះ ហើយកម្មវិធីបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមដំណើរការក្នុងឆ្នំា ២០២២។
ដើម្បីចុះឈ្មោះចូលរៀនកម្មវិធីនេះ សិស្សានុស្សអាចធ្វើការដាក់ពាក្យស្នើរសុំអនឡាញរហូតដល់ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២៖
៣. ជំហ៊ានឆ្ពោះទៅរកអាជីពការងារបែបឌីជីថល (Facebook Messenger, Telegram)
ពត៌មានបន្ថែមសូមធ្វើការទំនាក់ទំនង huan_s@itstep.org
តាមដានកម្មវិធីតាមរយះហ្វេសប៊ុកផេក Power Up Cambodia
Comments